ខេត្តអ៊ីបារ៉ាគិ
ខេត្តអ៊ីបារ៉ាគិ 茨城県 ខេត្ត ភាសាជប៉ុន • ជប៉ុន 茨城県 • រ៉ូម៉ាជី Ibaraki-ken
ទង់ និមិត្តសញ្ញា
ចម្រៀង: ចម្រៀងខេត្តអ៊ីបារ៉ាគិ Location of ខេត្តអ៊ីបារ៉ាគិ ប្រទេស ជប៉ុន តំបន់ ខាន់តូ កោះ ហុងស្ស៊ូ រាជធានី មីតុ ការបែងចែករដ្ឋបាល ស្រុក: 7, ក្រុង: 44រដ្ឋាភិបាល • អភិបាល កាហ្ស៊ឹហ៊ីកុ អូអ៊ិហ្គាវ៉ា ផ្ទៃក្រឡា • សរុប ៦០៩៧.១៩ គម2 (២.៣៥៤ ម៉ាយ ការ) ចំណាត់ថ្នាក់ផ្ទៃក្រឡា ទី 24 ប្រជាជន (1 ធ្នូ 2020) • សរុប ២,៨៥២,៥១៥ • ចំណាត់ថ្នាក់ ទី 11 • សន្ទភាព ០.៤៧/km2 (១.២/sq mi) • គ្រាមភាសា គ្រាមភាសាអ៊ីបារ៉ាគិ ក្រមអ.ម.អ. ៣១៦៦ JP-08 គេហទំព័រ pref.ibaraki.jp
ខេត្តអ៊ីបារ៉ាគិ (茨城県 , Ibaraki-ken ? ) គឺជាខេត្ត របស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ខាន់តូ របស់កោះហុងស្ស៊ូ [ ១] ខេត្តអ៊ីបារ៉ាគិមានប្រជាជនចំនួន 2,871,199 (1 មិថុនា 2019) និងមានទំហំភូមិសាស្ត្រ 6,097,19 គីឡូម៉ែត្រការ៉េ (2,354.14 ម៉ាយការ៉េ) ខេត្តអ៊ីបារ៉ាគិមានព្រំប្រទល់ជាប់ខេត្តហ្វូគូស៊ីម៉ា នៅភាគខាងជើង ខេត្តតូឈិហ្គិនៅភាគពាយ័ព្យ ខេត្តសៃតាម៉ា នៅភាគនិរតី ខេត្តឈីបា នៅភាគខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិក ទៅខាងកើត
ទីក្រុងមីតុគឺជារាជធានីនិងទីក្រុងធំបំផុតរបស់ខេត្តអ៊ីបារ៉ាគិ ជាមួយទីក្រុងធំៗផ្សេងទៀត រួមទាំងទីក្រុងត្ស៊ឹគឹបា, ហ៊ីតាឈិ, និងហ៊ីតាឈិណាកា[ ២] ខេត្តអ៊ីបារ៉ាគិមានទីតាំងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុនទៅភាគឦសាននៃទីក្រុងតូក្យូ និងគឺជាផ្នែកមួយនៃតំបន់អភិមហានគរតូក្យូ តំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ខេត្តអ៊ីបារ៉ាគិមានបឹងកាស៊ឹមិហ្គាអ៊ុរ៉ា បឹងធំទីពីរនៅប្រទេសជប៉ុនគឺទន្លេតូណិ ទន្លេដែលវែងជាងគេទីពីររបស់ប្រទេសជប៉ុន និងអាងបង្ហូរទឹកធំជាងគេ និងភ្នំត្ស៊ឹគឹបា ភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ខេត្តអ៊ីបារ៉ាគិក៏ជាកន្លែងរបស់សួនកៃរ៉ាគឹដែលជាសួនឧទ្យានដ៏អស្ចារ្យមួយក្នុងចំណោមសួនច្បារទាំងបីរបស់ប្រទេសជប៉ុនផងដែរ និងជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់សិល្បៈក្បាច់គុនអៃគីដុ
ឯកសារយោង
↑ Nussbaum, Louis-Frédéric. (2005). "Ibaraki-ken" in Japan Encyclopedia , p. 367, at Google Books; "Kantō" in Japan Encyclopedia , p. 479, at Google Books.
↑ Nussbaum, "Mito" at Japan Encyclopedia , p. 642, at Google Books.
តំបន់និងបំណែកចែករដ្ឋបាលនៃប្រទេសជប៉ុន
តំបន់ ៤៧ ខេត្ត
The article is a derivative under the Creative Commons Attribution-ShareAlike License .
A link to the original article can be found here and attribution parties here
By using this site, you agree to the Terms of Use . Gpedia ® is a registered trademark of the Cyberajah Pty Ltd