ខ្សែទឹកកាលីហ្វរនៀ
ខ្សែទឹកកាលីហ្វរនៀ (ជាភាសាអង់គ្លេស៖ California Current) ជាខ្សែទឹកមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើដំនើរទៅទិសខាងត្បូងសសៀរតាមច្រាំងខាងលិច នៃអាមេរិកខាងជើង។ វាត្រូវបានគេស្គាល់ថាជាប្រភេទខ្សែទឹកនៅខណ្ឌសីមាខាងកើត និងជាផ្នែកមួយរបស់ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង។ ខ្សែទឹកនេះជាខ្សែទឹកត្រជាក់។ ចលនាច្រាល់ឡើងមកផ្ទៃទឹកខាងលើនៃស្រទាប់ទឹកខាងក្រោម ដែលបណ្ដាលមកពីដំនឹកអេកម៉ាន់ កាន់តែធ្វើអោយខ្សែទឹកនេះមានភាពត្រជាក់។ ការច្រាល់ឡើងនៃស្រទាប់ទឹកខាងក្រោមបាននាំយកមកនូវសារធាតុចិញ្ចឹមមកទ្រទ្រង់ជីវិតសត្វត្រីគ្រប់ប្រភេទជាពិសេសបាឡែន និង បក្សីសមុទ្រផងដែរ។
|
---|
| ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង | | |
---|
| ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងត្បូង | |
---|
| ខ្សែទឹករង្វល់អាត្លង់ទិកខាងជើង | |
---|
| ខ្សែទឹករង្វល់អាត្លង់ទិកខាងត្បូង | |
---|
| ខ្សែទឹករង្វល់មហាសមុទ្រឥណ្ឌា | |
---|
| ខ្សែទឹករង្វល់មិនមែនត្រូពិច | ខ្សែទឹករង្វល់បូហ្វរ · ខ្សែទឹកមូសុងឥណ្ឌា · ខ្សែទឹកអង់តាកទិកជុំវិញប៉ូល · ខ្សែទឹកអង់តាកទិក |
---|
| ពាក្យគន្លឹះ | ខ្សែទឹកមហាសមុទ្រ · ផលកូរ្យូលីស · ដំនឹកអេកម៉ាន់ · ចរន្តវិលវល់ទែរម៉ូហាលីន · ចរន្តវិលវល់បរិយាកាស · ខ្សែទឹកនៅខណ្ឌសីមា |
---|
|