ចំណុចកណ្ដាល
ចំនុចកណ្តាល នៅក្នុងធរណីមាត្រ ជាទូទៅសំដៅទៅលើចំនុចកណ្ដាលនៃអង្កត់។
និយមន័យ
ចំនុចកណ្ដាលនៃអង្កត់មួយជាចំនុចនៅលើអង្កត់នោះដែលស្ថិតនៅស្មើចំងាយពីចុងទាំង២។ ឬនិយាយម្យ៉ាងទៀតថា ជាចំនុចដែលចែកអង្កត់នោះជា២ផ្នែក មានប្រវែងស្មើគ្នា។

របៀបរកចំនុចកណ្ដាល់របស់អង្កត់១
- ដោយប្រើដែកឈាន គូសរង្វង់ដែលមានផ្ចិតនៅត្រង់ចុងទាំង២របស់អង្កត់។ ចងចាំថារង្វង់ទាំង២ត្រូវតែមានកាំស្មើគ្នា និងមានប្រវែងវែងជាងពាក់កណ្ដាលប្រវែងអង្កត់។
- ភ្ជាប់ចំនុចប្រសព្វរបស់រង្វង់ទាំង២។
- បន្ទាត់ថ្មីនេះកាត់អង្កត់ដើមត្រង់ចំនុចកណ្ដាល។
រូបមន្តរកចំនុចកណ្តាលនៃអង្កត់
- ចំពោះតំរុយគោលពីរ ចំនុចកណ្តាលនៃអង្កត់ក្នុងប្លង់ដែលចុងសងខាងអង្កត់មានកូអរដោនេ និង កំនត់ដោយ
- ចំពោះតំរុយគោលបី ចំនុចកណ្តាលនៃអង្កត់ក្នុងលំហនៃប្រព័ន្ធកូអរដោនេដេកាត ដែលចុងសងខាងមានកូអរដោនេ និង កំនត់ដោយ
![]() |
![]() |
សូមមើលផងដែរ
- មេដ្យាន
- កំពស់ត្រីកោណ
- អង្កត់
- បន្ទាត់
- ប្លង់
- ទីប្រជុំទំងន់