នរោត្តម
ព្រះបាទនរោត្តម | |||||
---|---|---|---|---|---|
ព្រះចៅក្រុងកម្ពុជា | |||||
ព្រះឆាយាល័ក្ខណ៍របស់ព្រះបាទនរោត្តមនៅឆ្នាំ១៨៦៦ ថតដោយចញ ថមសុន | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគមបារាំង | |||||
រជ្ជកាល | ១៨៦០-១៩០៤ (៤៤វស្សា) | ||||
រាជាភិសេក | ៣ មិថុនា ១៨៦៤ | ||||
អង្គមុន | អង្គឌួង | ||||
អង្គក្រោយ | ស៊ីសុវត្ថិ | ||||
ប្រសូត | ១៥ កុម្ភៈ ១៨៣៤ អង្គរបុរី, កម្ពុជា | ||||
សុគត | ២៤ មេសា ១៩០៤ ព្រះបរមរាជវាំង, រាជធានីភ្នំពេញ | ||||
ព្រះសុសាន | ថ្វាយព្រះភ្លើង១៩០៦ វាលព្រះមេរុហ៍ ខាងជើងវាំង | ||||
រាជពន្ធភាព | សម្តេចព្រះរាជអគ្គមហេសី តារាការ (បុត្រីសម្តេចព្រះមហាឧបរាជ អង្គអ៊ឹម) | ||||
រាជបច្ឆាញាតិ | បុត្រា និង បុត្រី ៦២អង្គ | ||||
| |||||
វង្ស | ព្រះអង្គឌួង | ||||
បិតា | អង្គឌួង | ||||
មាតា | សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ បែ៉ន | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះបាទនរោត្តម ឬ អង្គវតី (ទ្រង់ប្រសូតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៨៣៤–ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤) បានសោយរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៦០ ដល់ឆ្នាំ១៩០៤។ ទ្រង់ជាព្រះរាជបុត្រាច្បងនៃព្រះបាទ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ហើយជាព្រះរៀមនៃ ព្រះបាទស៊ីសុវត្ថិ និង ព្រះអង្គម្ចាស់ស៊ីវត្ថា ផងដែរ ។ ព្រះបរមនាម ព្រះអង្គ នរោត្តម ជាពាក្យមកពីបន្សំភាសាបាលី សំស្រ្តឹតគឺ នរ+ឧត្តម ផ្សំចេញពីពាក្យ នរៈ ប្រែថា មនុស្ស/បុរស និងពាក្យ ឧត្តម ប្រែថាកំពូល ខ្ពង់ខ្ពស់ មានន័យ កំពូលបុរស ឬកំពូលមនុស្សប្រសើរជាងមនុស្សទាំងឡាយ ។ ព្រះបាទនរោត្តម ត្រូវបានគេចាត់ទុកថាជាព្រះរាជាខ្មែរទី១នៃកម្ពុជាសម័យទំនើប ក្រោមអាណានិគមនិយមបារាំង។ ស្នាព្រះហស្តព្រះអង្គ ដែលគេស្គាល់ច្បាស់គឺការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ទៅក្នុងការឈ្លោះហែកប្រទេសខ្មែរជាពីរ ពីសំណាក់ប្រទេសសៀម និងយួន។ នៅឆ្នាំ១៨៦៣ ដើម្បីរារាំងនគរជិតខាងដ៏កំណាច មានមហិច្ចតាទាំងពីរ គឺយួន និងសៀម កុំឲ្យលេបយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំងឲ្យមកធ្វើជាអាណាព្យាបាលប្រទេសកម្ពុជា។ ព្រះអង្គត្រូវបានជ្រើសរើសឱ្យឡើងស្នងរាជ្យបន្តតាមរាជប្បវេណីពីព្រះបិតា នៅឆ្នាំ១៨៦០ ប៉ុន្តែរហូតដល់ឆ្នាំ១៨៦៤ ទើបបានរាជាភិសេកផ្លូវការ ពីព្រោះដោយសារតែប្រទេសសៀមបានលាក់ទុកគ្រឿងរាជកកុដភណ្ឌ (ព្រះមកុដរាជ និងរតនៈវត្ថុផ្សេង៤ទៀត)។ នៅឆ្នាំ១៨៦៣ ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយប្រទេសបារាំង ដែលព្រះអង្គបានឱ្យបារាំងគ្រប់គ្រងលើទំនាក់ទំនងបរទេសរបស់កម្ពុជា ជាថ្នូរនឹងការការពារផ្ទាល់ព្រះអង្គប្រឆាំងនឹងសត្រូវរបស់ជាតិ ។ សន្ធិសញ្ញានេះបានសង្គ្រោះឯករាជ្យភាពរបស់កម្ពុជាចេញពីការត្រួតត្រារបស់សៀមនិងយួន ប៉ុន្តែការគ្រប់គ្រងរបស់បារាំងលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានរីកសុះសាយជាបន្តបន្ទាប់រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ (ឯករាជ្យពេញលេញមិនត្រូវបានស្ដារឡើងវិញរហូតដល់ឆ្នាំ១៩៥៣) ។ ក្នុងរាជ្យរបស់ព្រះអង្គសោយរាជ្យមានរយៈពេល ៤៣ ឆ្នាំ និង ១៨៨ ថ្ងៃ គឺវែងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។
នៅពេលដែលទ្រង់ប្រសូត ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ យួននិងសៀម នៅឡើយទេ។ ប្រទេសទាំងពីរនោះបានចែកគ្នាកាន់កាប់ប្រទេសកម្ពុជាដោយយកទន្លេមេគង្គធ្វើជាខ្សែបន្ទាត់ ប៉ុន្តែព្រះរាជវង្សខ្មែរភាគច្រើនលើសលប់ជ្រកកោន ក្នុងតំបន់សៀមត្រួតត្រា បើទោះជាយួនមានអំណាចខ្លាំងជាងសៀមយ៉ាងណាក្តី។ យួននិងសៀមតែងកេងយកផលចំណេញពីខ្មែរ ហើយច្បាំងគ្នាលើដីខ្មែរ ដែលធ្វើឲ្យកម្ពុជារងវិនាសកម្មយ៉ាងធ្ងន់ធ្ងរព្រោះក្លាយជាសមរភូមិរបស់ប្រទេសជិតខាង។ រាជធានីជសម័យនោះគឺស្ថិតនៅឧត្តុង្គ ប៉ុន្តែរដ្ឋបាលខ្មែរបែជានៅឯប្រទេសសៀមឯបាងកក។ ព្រះអង្គម្ចាស់អង្គវតី(នរោត្តម)ត្រូវបានព្រះបិតាព្រះអង្គ បញ្ជូនទៅរៀនសូត្រនៅវត្តបវរនិវេសមហាវិហារ នៅក្រុងបាងកក ដែលព្រះអង្គសិក្សាអក្សរសាស្រ្ត ព្រះធម៌ និងភាសាបាលី បុរាណ។
ជីវិតដំបូង
ការគ្រងរាជ្យ
នៅឆ្នាំ១៨៥៩ ក្រោយវេលាដែលព្រះបាទអង្គឌួងសោយទីវង្គត ព្រះបាទនរោត្តមគឺជាព្រះបុត្រាស្នងរាជ្យ ប៉ុន្តែមិនទាន់បានឡើងសោយរាជ្យដោយសារតែស្តេចសៀមមិនប្រគល់មកវិញនូវគ្រឿងសម្រាប់រាជ្យ ដែលធ្វើឲ្យព្រះអង្គក្លាយជាស្តេចត្រាញ់របស់ស្តេចសៀម ទោះចង់ឬមិនចង់ក្តី។
នៅពេលនោះផងដែរ ការបះបោររបស់ពួកចាម ដ៏ធំមួយបានផ្ទុះឡើងប្រឆាំងនឹងខ្មែរ ដែលការរាជ្យព្រះបាទអង្គឌួង ទ្រង់បានបង្រ្កាបឲ្យស្ងប់ស្ងាត់ម្តងហើយ។ នៅឆ្នាំ១៨៦២ ព្រះបាទនរោត្តមចាញ់សង្គ្រាម ហើយបានបោះបង់រាជធានីឧត្តុង្គ ភៀសព្រះកាយទៅខេត្តបាត់ដំបង ហើយក្រោយមកទៀតក៏បាននិរទៀសព្រះកាយទៅដល់បាងកក។ ដោយមើលឃើញថា សៀមនិងយួនបានជម្រុញឲ្យកម្ពុជាធ្លាក់ក្នុងអស្ថិរភាពផ្ទៃក្នុង បារាំងបានបង្ខំឲ្យព្រះបាទនរោត្តមយាងត្រឡប់មកឧត្តុង្គវិញនៅឆ្នាំ១៨៦៣ ហើយឡាយព្រះហស្ថលេខាមួយស្តីពីការដាក់ប្រទេសកម្ពុជានៅក្រោមការការពារបារាំង។ ប្រទេសកម្ពុជាក៏បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បារាំងម្តង ដោយក្លាយជារដ្ឋឯករាជ្យរបស់អាណាព្យាបាលបារាំង បើទោះជាមានអធិបតេយ្យភាពផ្ទាល់ខ្លួនយ៉ាងណាក្តី។
ដោយកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង ស្តេចសៀមបានយល់ព្រមប្រគល់គ្រឿងសម្រាប់រាជ្យ ថ្វាយដល់ព្រះបាទនរោត្តមដើម្បីឡើងអភិសេក។ នៅឆ្នាំ១៨៦៤ ព្រះបាទនរោត្តមត្រូវបានអភិសេកជាស្តេចនៃប្រទេសកម្ពុជា ក្រោមការជ្រោមជ្រែងរបស់មន្ត្រីបារាំង និងសៀម។ នៅពេលក្រោយពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់ទទួលព្រះនាមសម្រាប់រាជ្យថា "អង្គសម្តេចព្រះនរោត្តម បរមរាមទេវាវតារ គុណសារសុន្ទរឫទ្ធិ មហិស្វរាធិបតី ស្រីសុរិយោសុរ័ត្ន នឫព័ទ្ធពង្សតម្រង់រាជ បរមនាថមហាកម្ពោជាធិបតិន្ទ្រ សព្ពសិល្បសិទ្ធិស្ថិតស្ថាពរ ព្រហ្មាមរអំណោយជ័យ ជាមហៃស្វរិយាធិបតីនៃបថពីតល សកលកម្ពោជាណាចក្រ អគ្គមហាបុរុសរ័ត្នវឌ្ឍនាតិរេក ឯកឧត្តមបរមបពិត្រ ព្រះចៅក្រុងកម្ពោជាធិបតី"។ ស្តេចក្មេងអង្គនេះឡើងសោយរាជ្យនៅពេលដែលប្រទេសកំពុងមានចលាចលផ្ទៃក្នុង ដោយសារយួននិងសៀមបានចាត់ទុកប្រទេសកម្ពុជាជាសមរភូមិរបស់ពួកគេរាប់ជំនាន់មកហើយ ប៉ុន្តែបារាំងបានរារាំងនិងបានយកទឹកដីខ្លះពីប្រទេសពីរនោះមកវិញផង។ ប្រទេសកម្ពុជាបានចុះទន់ខ្សោយដោយសារសង្រ្គាមផ្ទែក្នុងជាច្រើន ហើយបានក្លាយជាតំបន់ប្រទាញប្រទង់របស់បារាំងនិងសៀម។ មិនត្រឹមតែក្រុមឧទ្ទាមទេដែលចង់កំចាត់សៀមនិងយួនចេញពីប្រទេសកម្ពុជា សូម្បីតែពួកចោរព្រៃក៏បានចូលរួមដែរ។
នៅឆ្នាំ១៨៨៤ បារាំងបានគ្រប់គ្រងប្រទេសឡាវ និងច្បាំងឈ្នះយកប្រទេសយួន។ សង្រ្គាមបារាំងសៀម (១៨៩៣) បានបញ្ចប់ដោយសន្ធិសញ្ញាមួយដែលកាត់ប្រទេសឡាវឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងវិញ ក្រោយពីបារាំងបានបិទផ្លូវទឹកនៅបាងកក។
ក្រោមអាណាព្យាបាលរបស់បារាំង
ទង្វើរបស់ពួកអាណានិគមបារាំងបានដុតបញ្ឆេះកំហឹងដែលរាលដាលយ៉ាងខ្លាំង។ នៅចន្លោះឆ្នាំ១៨៨៥ និង១៨៨៦ ព្រះអង្គម្ចាស់ស៊ីវត្ថាដែលជាព្រះអនុជព្រះបាទនរោត្តមបានដឹកនាំបដិវត្តន៍មួយប្រឆាំងអាណានិគមបារាំង។ ពួកអាណានិគមបារាំងបានសង្ស័យថាហ្លួងនរោត្តមបានគាំទ្រជាសម្ងាត់ដល់សកម្មភាពរបស់ព្រះអង្គម្ចាស់ស៊ីវត្ថា ហើយក៏បានស្តីបន្ទោសព្រះអង្គផងដែរចំពោះការទាក់ទងនឹងបដិវត្តន៍នេះ។ បដិវត្តនត្រូវបានផ្តាច់ផ្តិលនៅពេលប្រជាជនកម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយព្រះបាទនរោត្តមដែលត្រូបានបារាំងបានផ្តល់អំណាចអោយ។ បន្ទាប់ពីការត្រឡប់មកវិញនូវភាពស្ងប់ស្ងាត់ទាំងឡាយក្រោយពីមានបដិវត្តន័ឆ្នាំ១៨៨៥-១៨៨៦ ព្រះបាទនរោត្តមបានរក្សាតំណែងដែលមានអំណាចជាអចិន្ដ្រៃយ៍។ ដើម្បីបង្ការខ្លាចក្រែងលោមានបដិវត្តន៍ជាថ្មីណាមួយកើតឡើងម្តងទៀត ពួកអាណានិគមបារាំងបានបន្ថយក្នុងការដាក់គំនាបដល់ក្សត្រហួសហេតុពេកនោះទេ។ នៅឆ្នាំ១៨៨៤ អាជ្ញាធរបារាំងបានបង្ខំឲ្យព្រះបាទនរោត្តមឡាយព្រះហស្ថលេខាផ្តល់អំណាចដល់អាណាព្យាបាលបារាំងនូវការគ្រប់គ្រងរដ្ឋបាលទាំងមូល រូមទាំងផ្នែកសេដ្ឋកិច្ចដែលជាផ្លូវរស់តែមួយគត់របស់រជ្ជកាលហ្លួងនរោត្តម។ ព្រះបាទនរោត្តមបានប្រកែក ប៉ុន្តែបារាំងបានយកនាវាចម្បាំងមកបោះយុថ្កានៅពីមុខព្រះបរមរាជវាំង ធ្វើឲ្យព្រះអង្កអស់ជម្រើសហើយត្រូវតែបង្ខំព្រះរាជហឬទ័យឡាយព្រះហស្តលេខា។
បន្ទាប់ពីសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥) ឥណ្ឌូចិនរបស់បារាំងលេចរូបរាងឡើងក្នុងខែតុលា ឆ្នាំ១៨៨៧ ដែលរួមមានដែនដីអណ្ណាម តុងកឹង កូសាំងស៊ីន ដែលសព្វថ្ងៃនេះជាប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
នៅមុនពេលដែលព្រះអង្គសោយព្រះទិវង្គតនៅឆ្នាំ១៩០៤ ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គគឺ ព្រះអង្គម្ចាស់យុគន្ធរឲ្យឡើងជាព្រះរាជទាយាទ។ ប៉ុន្តែព្រះអង្គម្ចាស់យុគន្ធរបានបដិសេធជាមួយបារាំង និងមិនបានទទួលព្រះសិរីរាជសម្បត្តិនោះទេ។ ពួកអាណានិគមបានប្តូររាជធានីពីឧត្តុង្គមកភ្នំពេញ ដោយហ្លួងនរោត្តមមិនមានចំណាត់ការអ្វីទាំងអស់ដើម្បីរារាំងទង្វើនេះ រួចមកព្រះអង្គបានដាក់រាជ្យនៅឆ្នាំ១៩០១។ ពួកអាណានិគមបារាំងបានចាត់ចែងដំណើរការរដ្ឋមិនផ្លូវការជាបណ្តោះអាសន្នជំនួសទ្រង់ ព្រះអង្គស្តេចយាងទៅសម្រាកព្រះកាយនៅស្រុកសៀម និងបានសោយទិវង្គតនៅរាជធានីបាងកក ក្នុងឆ្នាំ១៩០៤។ ព្រះបរមសពព្រះអង្គត្រូវបានបញ្ជូនត្រឡប់មកភ្នំពេញវិញ និងត្រូវបានប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងតាមបែបផែនព្រះពុទ្ធសាសនានៅក្នុងឆ្នាំ១៩០៦។
បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យឡើងសោយរាជ្យបន្តគឺព្រះអនុជព្រះអង្គ ដែលមានព្រះនាម ព្រះអង្គម្ចាស់ស៊ីសុវត្ថិ។
ព្រះរាជសន្តតិវង្ស
ព្រះរាជអគ្គមហេសី ព្រះមហេសី ព្រះស្នំ ចៅចម
ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ព្រះអង្គមានព្រះរាជអគ្គមហេសី ព្រះមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ រូប មានដូចជា៖
មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និង ព្រះស្នំនៃ ព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា
រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា
ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេចព្រះនរោត្តម ព្រហ្មបរិរក្ស បរមរាមាទេវតា
ព្រះអង្គមានព្រះរាជឱរសចំនួន ២៧ ព្រះអង្គ និង ព្រះរាជធីតា ៣៤ ព្រះអង្គ សរុប ៦១ ព្រះអង្គមានដូចជា៖
ព្រះនាម | ភេទ | ព្រះមាតា | ប្រសូត | សុគត | |
---|---|---|---|---|---|
១ | ក្សត្រីយ៍ | ព្រះនាងទិត្យាចៅមណ្ឌា នុម | ១៨៥០ | ក្រោយ ១៩១៣ | |
២ | ព្រះអង្គម្ចាស់ នរោត្តម ភួងកម្ពុជារតនៈ
|
ក្សត្រីយ៍ | ព្រះនាងទិត្យាចៅមណ្ឌា នុម | ១៨៥៥ | ក្រោយ ១៩១៣ |
៣ | ព្រះអង្គម្ចាស់ នរោត្តម ភួងមាលី
|
ក្សត្រីយ៍ | ម៉ម ក្រាង | ១៨៥៨ | ក្រោយ ១៩១៣ |
៤ | ព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ
|
ក្សត្រា | ម៉ម យាយ | ១៨៥៨ | ១៨៨៨ |
៥ | ព្រះអង្គម្ចាស់ នរោត្តម កុសុម៉ា
|
ក្សត្រីយ៍ | ឃុន វរ៉ា | ១៨៥៨ | ក្រោយ ១៩១៣ |
៦ | ព្រះអង្គម្ចាស់ នរោត្តម ភោគ
|
ក្សត្រីយ៍ | ព្រះនាងចៅសុកក្នានារី អេប | ១៨៥៨ | មុន ១៨៩០ |
៧ | ព្រះអង្គម្ចាស់ នរោត្តម ប៉ាក
|
ក្សត្រា | ព្រះនាងកន្ធិយា មាលី ពួក | ១៨៥៩ | មុន១៩១៣ |
៨ | សម្តេចចៅហ្វ៊ា នរោត្តម ចន្ទរក្សអម្ពរ
|
ក្សត្រីយ៍ | សម្តេចព្រះអគ្គមហេសី តារាការា | ១៨៥៩ | ក្រោយ ១៩៣២ |
៩ | សម្តេចក្រុមព្រះ នរោត្តម អរុណ យុគន្ធរជ័យ ព្រះរាជឱរសបុត្រច័ន្ទ
|
ក្សត្រា | ព្រះនាងចៅផល្លាទេវីសុទ្ធចន្រ្ទា ពោះ | ១៨៦០ | ២៧ មិថុនា ១៩៣៧ |
១០ | ព្រះអង្គម្ចាស់ នរោត្តម បណ្ឌវង្ស
|
ក្សត្រា | ព្រះនាងឃុនចៅសុទ្ធាដួងបណី ដុង ផាន់ | ១៨៦០ | មុន ១៩០៩ |
១១ | ព្រះអង្គម្ចាស់ នរោត្តម ដួងចក្រ
|
ក្សត្រា | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦១ | ២៥ មីនា ១៨៩៧ |
១២ | ព្រះអង្គម្ចាស់ នរោត្តម ល្អងនួន
|
ក្សត្រីយ៍ | អ្នកម្នាង នួន | ១៨៦១ | ក្រោយ ១៩៣២ |
១៣ | ព្រះអង្គម្ចាស់ នរោត្តម កុយ
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦១ | មុន ១៨៨៨ |
១៤ | ព្រះអង្គម្ចាស់ នរោត្តម ហេមរ៉ា
|
ក្សត្រា | អ្នកមហាហង្សា យ៉េង | ១៨៦៣ | មុន ១៨៩០ |
១៥ | ព្រះអង្គម្ចាស់ នរោត្តម មរចន្ទ
|
ក្សត្រីយ៍ | អ្នក អាន | ១៨៦៣ | ក្រោយ ១៩៣២ |
១៦ | ព្រះអង្គម្ចាស់ នរោត្តម ករណ្ណិកាកែវ
|
ក្សត្រីយ៍ | ព្រះអង្គម្ចាស់ក្សត្រី ឧបុល | ១៨៦៣ | មុន ១៩២០ |
១៧ | ព្រះអង្គម្ចាស់ នរោត្តម វណ្ណា
|
ក្សត្រីយ៍ | ឃុន វរ៉ា | ១៨៦៣ | មុន ១៨៩៣ |
១៨ | ព្រះអង្គម្ចាស់ នរោត្តម វាស្មា
|
ក្សត្រីយ៍ | គ្មានប្រភព | ១៨៦៤ | ក្រោយ ១៩០៤ |
១៩ | ព្រះអង្គម្ចាស់ នរោត្តម ត្រឡុច
|
ក្សត្រីយ៍ | អ្នកព្រះម្នាងសិរីទេវី កញ្ញា ទេព កែវណារ៉ា | ១៨៦៤ | មុន ១៨៨៨ |
២០ | ព្រះអង្គម្ចាស់ នរោត្តម មយូរ៉ា
|
ក្សត្រា | ព្រះនាងចៅសុកក្នានារី អេប | ១៨៦៤ | ១៩១៨ |
២១ | ព្រះអង្គម្ចាស់ នរោត្តម ភីយ
|
ក្សត្រា | ព្រះអង្គម្ចាស់ក្សត្រី ឧបុល | ១៨៦៦ | ១៨៨៨ |
២២ | ព្រះអង្គម្ចាស់ នរោត្តម យាយកន្ថា
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦៦ | គ្មានប្រភព |
២៣ | ព្រះអង្គម្ចាស់ នរោត្តម សុដាវត្តី
|
ក្សត្រា | ឃុនព្រះអ្នក ញឹក | ១៨៦៦ | មុន ១៩០០ |
២៤ | ព្រះអង្គម្ចាស់ នរោត្តម សុគន្ធបទ
|
ក្សត្រា | អ្នកម្នាងភក្សា ពក | ១៨៦៧ | ១៨៨៨ |
២៥ | ព្រះអង្គម្ចាស់ នរោត្តម មគ្គវណ្ណ
|
ក្សត្រា | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦៧ | ១៩១៤ |
២៦ | ព្រះអង្គម្ចាស់ នរោត្តម សុម៉ាលី
|
ក្សត្រីយ៍ | ព្រះនាងចម សិរី ទេវីអប្សរី | ១៨៦៧ | មុន ១៩០៤ |
២៧ | ព្រះអង្គម្ចាស់ នរោត្តម រយ៉ា
|
ក្សត្រា | អ្នកម្នាង សោម | ១៨៦៨ | ក្រោយ ១៩០៩ |
២៨ | ព្រះអង្គម្ចាស់ នរោត្តម ចម្រើនឬទ្ធិ
|
ក្សត្រា | ព្រះនាងគន្ធររតនា នារី | ១៨៦៨ | ១៩១០ |
២៩ | ព្រះអង្គម្ចាស់ នរោត្តម កញ្ចនារី
|
ក្សត្រីយ៍ | អ្នកម្នាង ជ័យ | ១៨៦៨ | គ្មានប្រភព |
៣០ | ព្រះអង្គម្ចាស់ នរោត្តម សោម៉ាវត្តី
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៦៩ | ក្រោយ ១៩៣២ |
៣១ | ព្រះអង្គម្ចាស់ នរោត្តម មយូរ៉េត
|
ក្សត្រា | ព្រះនាងចៅសុកក្នានារី អេប | ១៨៦៩ | មុន ១៨៩០ |
៣២ | ព្រះអង្គម្ចាស់ នរោត្តម កេតុសារ៉ា
|
ក្សត្រា | ចៅចមមាតា អៀម បុស្បា | ១៨៦៩ | ១៩០៩ |
៣៣ | ព្រះអង្គម្ចាស់ នរោត្តម ម៉ារី
|
ក្សត្រីយ៍ | អ្នក នូ | ១៨៧០ | មុន ១៨៩០ |
៣៤ | ព្រះអង្គម្ចាស់ នរោត្តម ប្រាថាម៉ាន
|
ក្សត្រីយ៍ | អ្នកម្នាង ម៉ម | ១៨៧០ | ក្រោយ ១៩២៦ |
៣៥ | ព្រះអង្គម្ចាស់ នរោត្តម ផាត់ថាម៉ា
|
ក្សត្រា | ឃុនព្រះអ្នក ញឹក | ១៨៧០ | មុន ១៩០៩ |
៣៦ | សម្តេចក្រុមព្រះ មហាសេនាបតី នរោត្តម ភានុវង្ស (ព្រះរាជអយ្យកោ ន. ភានុវង្ស)
|
ក្សត្រា | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៧១ | ១៩៣៤ |
៣៧ | ព្រះអង្គម្ចាស់ នរោត្តម ក្រាក់ចាង
|
ក្សត្រីយ៍ | អ្នកម្នាង កុលាប | ១៨៧១ | មុន ១៩២០ |
៣៨ | ព្រះអង្គម្ចាស់ នរោត្តម ប្រាថមម៉េត
|
ក្សត្រីយ៍ | ព្រះនាងគន្ធររតនា នារី | ១៨៧១ | មុន ១៩០៤ |
៣៩ | ព្រះអង្គម្ចាស់ នរោត្តម ដួងសាម៉ន
|
ក្សត្រា | ព្រះនាងចាមឧរៃទេវីអប្សរី | ១៨៧១ | ១៨៩០ |
៤០ | ព្រះអង្គម្ចាស់ នរោត្តម រដ្ឋានេត្រ
|
ក្សត្រា | ព្រះនាងគន្ធររតនា នារី | ១៨៧១ | គ្មានប្រភព |
៤១ | សម្តេចព្រះស្វាង្គវឌ្ឍនារាជកន្និដ្ឋាចម្រើនរដ្ឋ នរោត្តម មល្លិកា
|
ក្សត្រីយ៍ | ឃុនព្រះអ្នក ញឹក | ១៨៧១ | ១៨ មីនា ១៩៥១ |
៤២ | ព្រះអង្គម្ចាស់ នរោត្តម សាលវណ្ណ
|
ក្សត្រា | អ្នកមហាហង្សា យ៉េង | ១៨៧២ | ១៩២៤ |
៤៣ | ព្រះអង្គម្ចាស់ នរោត្តម រ៉ាយ៉ា
|
ក្សត្រា | អ្នកម្នាង ជ័យ | ១៨៧២ | ១៩០៧ |
៤៤ | ព្រះអង្គម្ចាស់ នរោត្តម កេត្តដា
|
ក្សត្រា | អ្នក ផ្ទាល់ | ១៨៧២ | មុន ១៨៩០ |
៤៥ | ព្រះអង្គម្ចាស់ នរោត្តម យផាន់ថា
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៧២ | ១៩៥៧ |
៤៦ | សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ នរោត្តម សុធារស (សម្តេចព្រះរាជអយ្យកោ ន. សុធារស)
|
ក្សត្រា | ចៅចមមាតា អៀម បុស្បា | ១៨៧២ | ១៩៤៥ |
៤៧ | ព្រះអង្គម្ចាស់ នរោត្តម ក្រៃសុង សារីវង្ស
|
ក្សត្រា | ព្រះនាងចម សិរី ទេវីអប្សរី | ១៨៧២ | មុន ១៩០៩ |
៤៨ | ព្រះអង្គម្ចាស់ នរោត្តម ឧម៉ា
|
ក្សត្រីយ៍ | អ្នកម្នាង នឹម រៀមឥសរ | ១៨៧២ | មុន ១៩១៣ |
៤៩ | ព្រះអង្គម្ចាស់ នរោត្តម ស្រីសុម៉ា
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | ១៨៧៣ | មុន ១៩០៤ |
៥០ | ព្រះអង្គម្ចាស់ នរោត្តម វិជាវរតនា
|
ក្សត្រីយ៍ | ព្រះនាងសុទ្ធា បវរ | ១៨៧៣ | គ្មានប្រភព |
៥១ | ព្រះអង្គម្ចាស់ នរោត្តម ម័តតារី
|
ក្សត្រា | អ្នកម្នាង ជ័យ | ១៨៧៤ | មុន ១៩២០ |
៥២ | ព្រះអង្គម្ចាស់ នរោត្តម នីមនង្គលក្ខណ៍
|
ក្សត្រីយ៍ | អ្នកម្នាង នឺម ក្រុងពាន | ១៨៧៤ | ក្រោយ ១៩២៦ |
៥៣ | សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី នរោត្តម ផង៉ាង៉ាម
|
ក្សត្រីយ៍ | ចៅចមសុជាតិបុប្ផានួន ( ឃុន ថាន់) | វិចិ្ឆកា ១៨៧៤ | ១៩៤៤ |
៥៤ | សម្តេចក្រុមព្រះមហាសេនាបតី នរោត្តម សុត្ថាវង្ស
|
ក្សត្រា | ព្រះម្នាង កន្នរ៉ាបុស្បា ម៉ាក់ភួង | ១៨៧៦ | ១៩១៨ |
៥៥ | ព្រះអង្គម្ចាស់ នរោត្តម សក្ខិរិយាវង្ស
|
ក្សត្រា | អ្នកម្នាង នឺម ក្រុងពាន | ១៨៧៦ | ១៩២០ |
៥៦ | ព្រះអង្គម្ចាស់ នរោត្តម សុផាណា
|
ក្សត្រីយ៍ | អ្នកម្នាង មុត | ១៨៧៩ | ក្រោយ ១៩២៦ |
៥៧ | ព្រះអង្គម្ចាស់ នរោត្តម សុម៉ាម៉ាន
|
ក្សត្រីយ៍ | ម៉ម នុម៉ាន | ១៨៨៦ | មុន ១៩២០ |
៥៨ | ព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា
|
ក្សត្រា | ម៉ម តាត | ១៨៩០ | ២៨ ឧសភា ១០៧១ |
៥៩ | ព្រះអង្គម្ចាស់ នរោត្តម ទេពសួង សារិកាន
|
ក្សត្រីយ៍ | ម៉ម នុម៉ុន | ១៨៩៣ | មុន ១៩០៤ |
៦០ | ព្រះអង្គម្ចាស់ នរោត្តម ឆ្លើមខ្វាន់
|
ក្សត្រីយ៍ | អ្នកម្នាង សោម | ១៨៨៣ | មុន ១៩០៩ |
៦១ | ព្រះអង្គម្ចាស់ នរោត្តម ឆើតឆឹង
|
ក្សត្រីយ៍ | អ្នកម្នាង ចេវ | ១៨៩៤ | ក្រោយ ១៩២៧ |
ការបះបោរ
គ្រឿងឥស្សរិយយស
- គ្រឿងឥស្សរិយយស ថ្នាក់មហាសេនាកងពលកិត្តិយស-១៨៧២ (មេកងធំ-១៨៦៩) (មេកងសេះ-១៨៦៥) (បារាំង)
- គ្រឿងឥស្សរិយយស ថ្នាក់មហាសេនាគជេន្ទ្រស (សៀម)
- គ្រឿងឥស្សរិយយស សេនាថ្នាក់មហាចក្រី (សៀម)
មុនដោយ អង្គឌួង |
ស្តេចនៃប្រទេសកម្ពុជា ១៨៦០ - ១៩០៤ |
តដោយ ស៊ីសុវត្ថិ |
មើលផងដែរ
ឯកសារយោង
1. Encyclopædia Britannica.com 2. Milton E. Osborne, The French Presence in Cochinchina and Cambodia