ប្រាសាទឃ្លាំង
ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពីខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃរាជធានីអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំងដែលនៅពីខាង ជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូង។ ប្រាសាទទាំងពីរនេះថ្វីត្បិត តែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូង តូចជាងបន្តិចក៏ដោយ។ ប្រាសាទឃ្លាំងខាងជើងកសាងឡើងនៅសតវត្សរ៍ទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្សទី១១ដោយព្រះបាទសូរ្យវរ្ម័នទី១។ ក្រៅពីប្រាសាទទាំងពីរដែលឋិតក្នុងរចនាបថឃ្លាំង នៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ឋិតក្នុងរចនាបថឃ្លាំងផងដែរ។ ឃ្លាំងមានន័យថាជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេងៗ ក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន ឬជនបរទេសជាដើម។ ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្ររ្ម័នទី២សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្ដងដោយព្រះបាទជ័យវរ្ម័នទី៥មុនការសាងសង់ប្រាសាទឃ្លាំង ខាងត្បូង។
ឯកសារយោង
ស្ថានីយអង្គរ |
---|
| | | |
---|
| ឦសាន | ខ្ពង់រាបគោរាជ |
- បានអាណារ
- បានប៊ូ
- បានចាន់
- បានឆាងពី
- បានផ្លៃ
- បានភ្លង់
- បានសំបូរ
- បានសាណុម
- ជុំព្រះ
- ដនទួន
- ហួយថាបថាន
- គោកប្រាសាទ
- គូកាសិង្ហ
- គូសានតារ៉ាត់
- គូសួនតាង
- កុដិឫសីបានមឿងគោក
- កុដិឫសីបានណងបួរ៉ៃ
- មឿងខែក
- មឿងតាំ
- នាងរាំ
- ណងភ្លង់
- ណងតាផ្លែង
- ពិមាយ
- ភ្នំវ័ន
- ភ្នំរុង
- ភូមិពោន
- ព្លួយណយ
- ប្រាង្គគូ
- ប្រាង្គភ្នំម៉ាធាតុ
- តាខ្វៃ
- តាឡេង
- តាមួន
- តាមួនតុដ
- ត្រាពៀងទៀ
- តាតុម
- ថ្ម
- ស្រីខរភូមិ
- វត្តចៅចាន់
- វត្តដងមឿងតី
- វត្តកំពែងឡាង
- វត្តប្រាង្គទង
- វត្តសាកំពែងណយ
- វត្តសាកំពែងយ៉ៃ
- យ៉ៃង៉ៅ
|
---|
| ខ្ពង់រាបសកលនគរ |
- បានផាន់ណា
- ជើងជុំ
- តុម
- នរាយណ៍ចេងវេង
- ភូពេ៏ក
|
---|
|
---|
| កន្លែងផ្សេង | |
---|
| | | | |
|