ពន្ធលើប្រាក់បៀវត្ស
ពន្ធដារ |
---|
ជាផ្នែកមួយនៃគោលនយោបាយសារពើពន្ធ |
ចំណូលរដ្ឋាភិបាល
ចំណូលពន្ធ · ចំណូលមិនមែនពន្ធ ច្បាប់ពន្ធដារ · Tax bracket · Tax threshold Exemption · Credit · Deduction Tax shift · Tax cut · Tax holiday Tax advantage · Tax incentive កំណែទម្រង់ពន្ធដារ · Tax harmonization Tax competition · Double taxation Representation · Unions Medical savings account Tax, tariff and trade |
សេដ្ខកិច្ច
Price effect · Excess burden
Tax incidence Laffer curve · Optimal tax |
ការប្រមូលពន្ធ
Revenue service · Revenue stamp
Tax assessment · Taxable income Tax lien · Tax refund · Tax shield Tax residence · Tax preparation Tax investigation · Tax shelter Private tax collection · Tax farming |
Noncompliance
Tax avoidance · Tax evasion
Tax resistance · Tax haven Smuggling · Black market Unreported employment |
Distribution
អត្រាពន្ធ
Progressive · Regressive Proportional |
ប្រភេទ
Direct · Indirect · Per unit · Ad valorem · In rem
Capital gains · Consumption Dividend · Excise · Georgist Gift · Gross receipts · Income Inheritance (estate) · Land value Payroll · Pigovian · Property Sales · Sin · Stamp · Turnover Value-added (VAT) Corporate profit · Excess profits Windfall profits · Negative (income) · Flat |
អន្តរជាតិ
Financial transaction tax
Currency transaction tax Tobin tax · Spahn tax Tax equalization · Tax treaty European Union FTT |
ពាណិជ្ជកម្ម
Custom · Duty
តារាងអត្រាពន្ធ (ការនាំចូល · ការនាំចេញ) · Tariff war ពាណិជ្ជកម្មសេរី · តំបន់ពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្ម |
តាមប្រទេស
List of countries by tax rates
Tax revenues as %GDP Albania · Algeria · Argentina · Australia · Azerbaijan · Bangladesh · Bhutan · Canada · China · Colombia · France · Germany · Greece · Iceland · India · Indonesia · Iran · Ireland · Israel · Italy · Japan · Kazakhstan · Lithuania · Taxation in Namibia · Netherlands · New Zealand · Norway · Pakistan · Palestinian territories · Peru · Russia · Singapore · South Africa · Sweden · Switzerland · Tanzania · United Kingdom · United States |
ពន្ធលើប្រាក់បៀវត្ស (អង់គ្លេស: Payroll tax ឬ Tax on salary) គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។ សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅៈ ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ អត្រាពន្ធ ពី ០ ៛ ដល់ ៥០០.០០០ ៛ ០% ពី ៥០០. ០០១ ៛ ដល់ ១.២៥០.០០០ ៛ ៥% ពី ១.២៥០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ ១០% ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ ១៥%
លើសពី ១២.៥០០.០០០ ៛ ២០%
សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុន ការកាត់ទុក។ ពន្ធកាត់ទុកនេះគឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។
ឯកសារយោង
- [https://web.archive.org/web/20120918095929/http://www.tax.gov.kh/btos.php Archived 2012-09-18 at the វេយប៊ែខ ម៉ាស៊ីន. គេហទំព័រ អគ្គនាយកដ្ឋានពន្ធដារ]