ពហុកោណ

ពហុកោណជារូបធរណីមាត្រដែលកើតឡើងពីសេរីនៃបន្ទាត់បន្តបន្ទាប់គ្នា ហើយបង្កើតបានជារូបបិទជិត។
វាក្យស័ព្ទ
គេមាន n ចំនុច ក្នុងលំហធរណីមាត្រ។ យើងអោយឈ្មោះរូប « » ដែលកើតឡើងពីស្វីតអង្កត់ និង ថាជាពហុកោណ។ n ចំនុចខាងលើនេះ គេអោយឈ្មោះថា កំពូល នៃពហុកោណ ហើយ n អង្កត់ខាងលើជា ជ្រុង នៃពហុកោណ។ នៅតាមកំពូលនីមួយៗមានមុំ ដែលគេហៅថា មុំកំពូល ផ្គុំឡើងពីជ្រុង២ជាប់គ្នា។
នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងនិយាយតែពីពហុកោណប្លង់ នៅក្នុងធរណីមាត្រអឺគ្លីត។
លំដាប់នៃពហុកោណ
លំដាប់នៃពហុកោណមួយជាចំនួនកំពូល ជ្រុង ឬ មុំកំពូល។ ឧទាហរណ៍ ពហុកោណលំដាប់៥ មាន កំពូល៥ ជ្រុង៥ និង មុំកំពូល៥។
- ប្រសិនបើពហុកោណមានលំដាប់គូ
- កំពូល២ឈមគ្នា កាលណាវាត្រូវបានចែកដោយ ជ្រុង
- ជ្រុង២ឈមគ្នា កាលណាវាត្រូវបានចែកដោយ ចំនុច
- ប្រសិនបើពហុកោណមួយមានលំដាប់សេស ជ្រុងនីមួយៗ មានកំពូលឈមរបស់វារៀងៗខ្លួន។
លក្ខណៈ
- គ្រប់អង្កត់ដែលភ្ជាប់កំពូលមិនជាប់គ្នា២របស់ពហុកោណមួយ ត្រូវបានគេអោយឈ្មោះថាអង្កត់ទ្រូង។ ពហុកោណដែលមាន n ជ្រុង មានអង្កត់ទ្រូងចំនួន ។
- ផលបូកមុំក្នុងរបស់ ពហុកោណដែលមាន n ជ្រុង គឺ
- ផលបូកមុំក្រៅរបស់ ពហុកោណដែលមាន n ជ្រុង គឺ
- ពហុកោណដែលមាន n កំពូល នោះផលបូកមុំក្នុង និង មុំក្រៅ មានរង្វាស់ស្មើនឹង ។ ដូចនេះផលបូកមុំក្រៅនៃពហុកោណស្មើនឹង
- ផលបូកមុំក្នុងនិងមុំក្រៅត្រង់កំពូលមួយនៃពហុកោណមានរង្វាស់ស្មើនឹង
ចំនាត់ថ្នាក់ក្រុមពហុកោណ
គេអាចចែកប្រភេទពហុកោណតាមច្រើនរបៀប៖ ចំនួនជ្រុង តាមភាពប៉ោងផត តាមភាពស៊ីមេទ្រី មុំ ជាដើម។
ចំនាត់ថ្នាក់ក្រុមតាមចំនួនជ្រុង
ចំនួនជ្រុង | ឈ្មោះ | ឧទាហរណ៍ |
---|---|---|
ត្រីកោណ | ![]() | |
ចតុកោណ | ![]() | |
បញ្ចកោណ | ![]() | |
ឆកោណ | ![]() | |
សប្តកោណ | ![]() | |
អដ្ឋកោណ | ![]() | |
នព្វកោណ | ![]() | |
ទសកោណ | ![]() | |
ឯកទសកោណ | ![]() | |
ទ្វាទសកោណ | ![]() |
ចំនាត់ថ្នាក់ក្រុមតាមភាពប៉ោងផត

វិគីមេឌា Commons មានមេឌាដែលបានទាក់ទងនឹង: