ព្រះពិស្ណុការ

ព្រះពិស្ណុការ
អាទិទេពខាងស្ថាបត្យកម្ម វិស្វកម្ម
Member of មាតា=ទិព្ទសុតាចន្ទ៍ បិតា=សឹមលេង
ព្រះពិស្ណុការ សិល្បៈអង្គរវត្
Devanagariविश्वकर्मान्
Sanskrit TransliterationVishvakarman
Affiliationទេពខាងស្នាដៃ
Abodeពិស្ណុការហ្ពិភព
Consortព្រះនាងហ្គ៉ាយ៉ាទ្រី
Mountហ្គោស
ដំរីមួយ
Regionព្រហ្មញ្ញសាសនា
ព្រហ្មញ្ញ សាសនា

ព្រះពិស្ណុការ(ភាសាសំស្ក្រឹត: विश्वकर्मान् អង់គ្លេស: Vishvakarmanថៃ: พระวิษณุกรรม) ព្រះពិស្ណុការ៖ អាទិទេពខាងស្ថាបត្យកម្ម វិស្វកម្ម []ទេព នៃព្រហ្មញ្ញសាសនា-ព្រហ្មញ្ញ សាសនា ក្នុងលទ្ធិព្រហ្មញ្ញសាសនា ទេពដែលទាក់ទងនឹងការសាងសង់ប្រាង្គប្រាសាទ គឺជាទេវតាមួយសំខាន់ ហេតុនេះព្រះអង្គត្រូវបាន ព្រាហ្មណ៍សាសនិកចាត់ទុកថាគឺជា ព្រះវិស្ណុគ្ម័ន ជាទេវតានៃស្ថាបត្យកម្ម ឬ ស្តេចស្ថាបត្យករដ៏ចំណាន។ ពាក្យវិស្ណុគ្ម័នជាភាសាសំស្រ្តឹត បានឲ្យ កំណើតទៅពាក្យខ្មែរយើងគឺ វិស្ណុការ ដែលមាននិយមន័យដូចគ្នា ។ [][][]

ព្រះអង្គក៏ជាសិល្បករ និងជាយន្តការទាំងផ្នែកការជាង ជាទូទៅរបស់ទេវតា ហើយក៏ជាអ្នកផលិតគ្រឿងសព្វាវុធ ថ្វាយពួកទេវតាផងដែរ ។ គឺព្រះវិស្វករនេះហើយ ដែលបានផលិតអាវុធ ឈ្មោះគ្នីសាស្ត្រ និងបានបង្ហាត់បង្រៀនវិជ្ជាមួយឈ្មោះថា ស្ថាបត្យ វេទ ជាវិទ្យាផ្នែកខាងស្ថាបត្យកម្ម និងខាងយន្តកម្ម”។ ’ព្រះអង្គជាអម្ចាស់ ឬជាមេនៃសិល្បៈ ជាអ្នកផលិតវត្ថុសិល្បៈចំនួន មួយពាន់មុខងារ វឌ្ឍកី (ជាងសំណង់ / របស់ពពួកទេវតា ជាអ្នកឧបត្ថម្ភលើសិប្បករទាំងអស់ ។ ទ្រង់បានកសាងរថហោះនៅលើមេឃសម្រាប់ពពួកទេវតា” ។ ទ្រង់ ’បានកសាងទីក្រុងលង្កាឲ្យពួកយក្ស និង បិសាច និង បានបង្រៀនស្វាមួយឈ្មោះនល ឲ្យចេះសង់ស្ពានធ្វើអំពីថ្មបណ្តែកទឹក ឆ្លងកាត់ សមុទ្រ ពីប្រទេសឥណ្ឌា ចុងខាងត្បូងទៅកាន់កោះលង្កា ដោយដាក់ឈ្មោះថា រាមសេតុ ។[]

គឺក្នុងន័យហើយ បានជាសិល្បករខ្មែរគ្រប់ប្រភេទ មិនថាជាងសាងសង់ ឬ អ្នករបាំទេ គេរមែងតែងគោរពបូជាព្រះអង្គមួយនេះ ៕ []

+ការទាក់ទង់សាងប្រាសាទនគរវត្ត

ឯកសារយោង