យានដឹកជញ្ជូនសាធារណៈ

យានដឹកជញ្ជូនសាធារណៈ (ភាសាអង់គ្លេស៖ public transport) ជាយានជំនិះដែលសាធារណៈជនទូទៅមិនថានរណាអាចជិះបាន ដោយបង់ប្រាក់តាមការកំណត់របស់ម្ចាស់យានយន្តនោះ។ គេជំរុញអោយប្រជាជនប្រើប្រាស់យានដឹកជញ្ជួនដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល(កាបូនឌីអុកស៊ីដ អាសូតឌីអុកស៊ីដជាដើម) កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និង ការកកស្ទះចរាចរណ៍ ដែលជាកត្តាបំពុលបរិស្ថានរស់នៅយ៉ាងខ្លាំងដែលជាកង្វល់ដ៏សំខាន់សំរាប់ទីក្រុងធំៗ។ យានដឹកជញ្ជូនសាធារណៈរត់តាមពេលវេលានិងកាលវិភាគកំណត់មួយដូចជារថភ្លើងនិងឡានក្រុងជាដើម តែក៏មានយានខ្លះដើរតាមការហៅរបស់ភ្ញៀវដូចជាតាក់ស៊ីនិងម៉ូតូឌុបជាដើម។ ជាទូទៅយានដឹកជញ្ជួនសាធារណៈទាំងនោះតែងមានអ្នកបើកបរម្នាក់ (ឬ២នាក់ដែលម្នាក់ទៀតជាជំនួយការបើកបរ)។ នៅប្រទេសជឿនលឿន គេក៏ចាប់ផ្ដើមប្រើប្រព័ន្ធបើកបរស្វ័យប្រវត្តិដោយគ្នានមនុស្សបើកផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់បណ្ដាលមកពីកំហុសមនុស្ស។
ប្រភេទសំខាន់ៗ
- ផ្លូវដែក
- រថភ្លើង
- រថភ្លើងក្រោមដី
- ម៉ូណូរ៉េល
- រថភ្លើងលើថ្នល់
- AGT
- ខេបលខារ
- រទេះរ៉ក
- ផ្លូវថ្នល់
- រថយន្តក្រុង
- រថយន្តត្រូលី
- តាក់ស៊ី
- ម៉ូតូឌុប
- ម៉ូតូកង់បី
- ម៉ូតូរម៉ក
- រម៉ក
- ស៊ីក្លូ
- ណូរី
- ផ្លូវអាកាសឬអាកាសចរណ៍
- ផ្លូវទឹកឬនាវាចរណ៍
- កប៉ាល់លឿន
- សាឡាង
- ទូកដរ