ខេត្តសុខោទ័យ
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញ ពីប្រភពណាមួយឡើយ សូមជួយកែលម្អ អត្ថបទនេះដោយបន្ថែមការដកស្រង់ទៅប្រភពដែលអាចទុកចិត្តបាន សម្ភារៈដែលមិនមានប្រភពអាចត្រូវបានជំទាស់ និងដកចេញុ។Lua error in Module:Find_sources at line 48: attempt to index local 'links' (a boolean value).
សុខោទ័យ สุโขทัย ចង្វាត
[[File:|250px|none|alt=|ពីឆ្វេងទៅស្តាំពីលើចុះក្រោម : វត្តមហាធាតុ, វត្តស្រីជុំ, វត្តចេតិយចិតថែវ, វិមានពុកឃុនរាមកំហែងមហារាជ , វត្តនាងពញា, ទំនប់សរីតភង្គ]]ពីឆ្វេងទៅស្តាំពីលើចុះក្រោម : វត្តមហាធាតុ, វត្តស្រីជុំ, វត្តចេតិយចិតថែវ, វិមានពុកឃុនរាមកំហែងមហារាជ , វត្តនាងពញា, ទំនប់សរីតភង្គ
ទង់ ត្រា
ផែនទីនៃប្រទេសថៃរំលេចខេត្តសុខោទ័យ ផែនទីនៃប្រទេសថៃរំលេចខេត្តសុខោទ័យ ប្រទេស ថៃ រាជធានី សុខោទ័យធានី រដ្ឋាភិបាល • អភិបាល វិរុឡ ពណ្ណទេវី ផ្ទៃក្រឡា[ ១] • សរុប ៦៦៧១ គម2 (២.៥៧៦ ម៉ាយ ការ) ចំណាត់ថ្នាក់ផ្ទៃក្រឡា ចំណាត់ថ្នាក់ទី 29 ប្រជាជន (2019)[ ២] • សរុប ៥៩៥,០៧២ • ចំណាត់ថ្នាក់ ចំណាត់ថ្នាក់ទី 43 • សន្ទភាព ៨៩/km2 (២៣០/sq mi) • ចំណាត់ថ្នាក់សន្ទភាព ចំណាត់ថ្នាក់ទី 53 សន្ទស្សន៍សមិទ្ធិផលរបស់មនុស្ស[ ៣] • HAI (2017) 0.5757 "ទាបបន្តិច" ចំណាត់ថ្នាក់ទី 47
ល្វែងម៉ោង ICT (ម.ស.ស.+7) លេខកូដប្រៃសណីយ 64xxx លេខកូដហៅទូរសព្ទ 055 ក្រមអ.ម.អ. ៣១៦៦ TH-64 គេហទំព័រ sukhothai.go.th
ខេត្តសុខោទ័យ (ថៃ : สุโขทัย , អានថា: ស៊ុខូថៃ) គឺជាខេត្ត (ចង្វាត) មួយក្នុងចំណោមខេត្តចិតសិបប្រាំមួយរបស់ប្រទេសថៃ ស្ថិតនៅភាគខាងជើងប្រទេសថៃ ខេត្តជិតខាងគឺ ខេត្តព្រែ , ខេត្តឧត្តរឌិត្ថ , ខេត្តវិស្ណុលោក , ខេត្តកំពែងពេជ្រ , ខេត្តតាក , និងខេត្តលំប៉ាង ខេត្តសុខោទ័យអាចត្រូវបានបកប្រែជា 'ព្រឹកព្រលឹមនៃសុភមង្គល'
ប្រវត្តិខេត្តសុខោទ័យ
កំណែប្រវត្តិសាស្ត្ររបស់ថៃ និងបរទេស
កំណែប្រវត្តិសាស្ត្ររបស់កម្ពុជា
ខេត្តសុខោទ័យ ជាអាណាខេត្តរបស់អាណាចក្រនគរភ្នំ ឬហ្វូណន បន្តមកដល់ អាណាចក្រចេនឡា រួចបន្តមកដល់ អាណាចក្រខ្មែរ លុះមកដល់ ចុងអាណាចក្រអង្គរ ក្រោយរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៨ ឆ្នាំ ១១៨១ ដល់ ១២១៨ នគរខ្មែរចាប់ផ្ដើមចុះខ្សោយ នៅក្នុងរាជ្យព្រះបាទព្រះបាទឥន្ទ្រវរ្ម័នទី២ ក្នុងខណៈនោះសុខោទ័យចង់បំបែករដ្ឋមាន ស្រីឥន្ទ្រាទិត្យ ដែលថៃហៅថា ពុក ឃុន ជាអ្នកគ្រប់គ្រងនាគ្រានោះ។ បានឲ្យដឹងថា នៅក្នុងរវាងឆ្នាំ១២៣០ មេទ័ពថៃម្នាក់ឈ្មោះ ហ្វា មឿង ដែលធ្លាប់ជាមេទ័ពក្នុងរាជ្យរបស់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ – ១១៥០ នៃគ.ស) បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីអភិបាលខេត្តខ្មែរ នៅស្រុកសុខោទ័យ ហើយបន្ទាប់មកទៀត មេទ័ពនេះក៏បានក្លាយជាស្តេចថៃដំបូងបង្អស់ នៅសុខោទ័យ ដោយយកគោរមងារតាមបែបខ្មែរ ហៅថាព្រះបាទឥន្ទ្រាទិត្យ ។ ក្រៅពីព្រះនាម ជាភាសាសំស្ក្រឹតនាគ្រាបឋមនៃប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រថៃ ព្រះមហាក្សត្រថៃ ក៏បានយកស័ព្ទខ្មែរមួយចំនួនមកប្រើប្រាស់ផងដែរ ដូចជាព្រះបាទរាមកំហែង និង ព្រះបាទឮថៃជាដើម ។ ពាក្យកំហែង គឺជាពាក្យខ្មែរកើតចេញពីពាក្យខែង សំដៅមហិទ្ធិឫទ្ធិរបស់ហនុមាន ។ រីឯពាក្យឮថៃ គឺមានន័យថា ថៃ មានឈ្មោះល្បីល្បាញ ឮរន្ទឺ ៕
ថ្វីដ្បិតតែ ឯកសារប្រវត្តិសាស្ត្រខ្មែរដែលសំអាងលើសិលាចារឹកជាចម្បង ព្រមទាំងការវិភាគពីសំណាក់ប្រវត្តិវិទូអន្តរជាតិជាច្រើនក្តី ក៏អ្នកប្រវត្តិសាស្ត្រថៃ នៅតែអះអាងថា សៀមបានបង្កើតឡើង នៅឆ្នាំ១២៤៩ អំឡុងរជ្ជកាលរបស់ព្រះរាជាខ្មែរព្រះនាមព្រះបាទឥន្ទ្រវរ្ម័នទី២ (១២២៣-១២៤៣) ។ នៅឆ្នាំ១២៤៩ មាន័យថា ក្នុងរាជព្រះបាទ ព្រះបាទជ័យវរ្ម័នទី៨ (១២៤៣-១២៩៥)ឯណោះទេ ។ ???. (..នេះជាកំហុសរបស់អ្នកប្រវត្តិសាស្ត្រថៃ) ។
ប្រវត្តិសាស្ត្រថៃ បានសរសេរថា ការកកើតរាជាណាចក្រថៃ ដោយជនម្នាក់ឈ្មោះ ពុកឃុន ដែលមាននាមក្នុងរាជថាព្រះបាទ ស្រីឥន្ទ្រាទិត្យ។ រីឯ រាមកំហែង ជាបុត្រាទីពីរ ក្នុងរាជទីបី(រាជបន្ទាប់ពីព្រះជេដ្ឋា) ឯណោះទៅវិញ។ (ម.ត្រាណេ)។
នៅឆ្នាំ ១២៣៨ ដល់ឆ្នាំ ១២៥៧ សៀមទទួលស្គាស់ថា អាណាចក្រសុខោទ័យកកើតនៅចន្លោះឆ្នាំនេះ ហើយបានបង្កើតរដ្ឋនៅឆ្នាំ១២៣៨។ ព្រះបាទជ័យវរ័្មនទី៧ សោយទិវង្គត បុត្ររបស់ព្រះអង្គព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើងគ្រងរាជ្យសម្បត្តិបន្ត ប្រទេសជាតិមានការរីកចំរើនរុងរឿង និងគ្មានព្រឹត្តិការណ៍អ្វីដែលគួរឲ្យកត់សំគាល់ទេ។ លុះចូលមកដល់ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គ.ស ១២៤៣-១២៩៥) មានការចលាចលរង្គោះរង្គើនៃអាណាចក្រខែ្មរ ដោយសារព្រះអង្គប្រកាន់លទ្ធិព្រហ្មញ្ញសាសនា បញ្ជាឲ្យគេកំទេចព្រះពុទ្ធរូបវត្តអារាម ដែលបន្សល់ទុកពីសម័យមុនចោលទាំងអស់ ធ្វើឲ្យនាម៊ឺនសព្វមុខមន្រ្តី និងរាស្រ្តមិនសូវសប្បាយចិត្ត បង្កើតជាបក្សពួក ប្រឆាំងដោយកនែ្លង។ ចំណែកពួកថៃ ដែលខែ្មរហៅថា សៀមធ្លាប់រស់នៅខេត្តយូណាន់ ប្រទេសចិន ហើយដែលបានមកជ្រកកោនលើទឹកដីខែ្មរ ក៏ផ្សំគំនិតគ្នា រួមដៃជាមួយសេ្តចនាម៊ឺនមុខមន្រ្តី មេទ័ពខែ្មរ រៀបចំជាកងទ័ពពលសេនា ធ្វើសង្រ្គាមប្រកាសឯករាជ្យ នៅរដ្ឋសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះណាន់ឆាវស្ថិតនៅពាយ័ព្យនៃប្រទេសភូមា ដោយមាន សង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្តងៗ ទៅទិសខាងត្បូង ដោយមួយពួកសំដៅមកប្រទេសភូមា និងមួយពួកសំដៅមកស្រុកខែ្មរ ។ ដំណើរសន្សឹមៗវាតទីរបស់ថៃមកលើទឹកដីខែ្មរ និងភូមាបានចាប់ផ្តើមក្នុងសតវត្សទី១២ នៅក្នុង ភូមិភាគអាស៊ីអាគេ្នយ៍នៅមានដំណើរចុះមកទិសខាងត្បូងទីបីមួយទៀត គឺការវាតទីទឹកដីរបស់យួនសំដៅ យកប្រទេសចាម។ ដំណើរថៃចុះមកវាតទីលើទឹកដីខែ្មរ មានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយ ជនជាតិថៃបានដាក់ខ្លួនទទួលយកវប្បធម៌ និងអរិយធម៌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្តជាតិសាសន៍ខ្លួន។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម។ ក្នុងសតវត្សទី១៣ សង្រ្គាមប្រយុទ្ធគ្នារវាងខែ្មរ និងសៀមចាប់ផ្តើមជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើន ដល់ប្រទេសជាតិ ហើយកាលនោះសេ្តចខែ្មរ មួយអង្គព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយក ទៅបង្កើតនគរសៀម និងបានយកទីក្រុងខែ្មរសុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះអង្គបុត្រី បានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ ឲ្យស្វាមីជាមេទ័ពដ៏សំខាន់ក្នុងមហានគរដែលព្រះខ័នតំណាងឲ្យអំណាច និងរាជ្យសម្បត្តិ ។ ដូចេ្នះរាជបុត្រ របស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្កក៏លែង មានសិទ្ធិគ្រប់គ្រងនគរដែរ ។ ចំណែកបុគ្គលមានព្រះខ័នមានសិទ្ធិអំណាចគ្រប់គ្រាន់ ហើយព្រះបាទជ័យវរ្ម័នទី៨ក៏សំរេចព្រះទ័យដាក់រាជ្យក្នុង គ្រិស្តសករាជ១២៩៥ រីឯបុត្រព្រះអង្គក៏បង្កទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែត្រូវបរាជ័យដោយត្រូវព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំងប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុកលាវ ត្រង់ហ្លួងប្រាបាង នៅម៉ង់ឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់សេ្តចខែ្មរ មានរាជធានីនៅស័ង្ខលោកនាពាក់កណ្តាល សតវត្សទី១១ បន្ទាប់មកបាននៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ពួក មនខែ្មរ ឬឡាតាំង ។ ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មក នៅអយុធ្យាដែលពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម លើកពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ សៀមចាត់ទុក សេ្ដច រាមា កំហែង ជាស្ដេចដែលបានបង្កើតយុគមាសនៃរដ្ឋសុខោទ័យ និងបានបង្កើតព្យព្ជានៈនៃភាសាថៃ ដែលបានគ្រងរាជ្យពីឆ្នាំ១២៧៩ ដល់ ឆ្នាំ១២៩៩។ ជាពេលដែលខ្មែរបាត់បង់អាណាខេត្តសុខោទ័យ និងអំណាចចុះខ្សោយមិនអាចគ្រប់គ្រងខេត្តអយុធ្យា និង ប្រទេសចម្ប៉ា បានដូចមុន ហើយក៏មានការបោះបោរជាបន្តបន្ទាប់។ មកដល់ពេលបច្ចុប្បន្នប្រទេសថៃ(សៀម ) នៅតែដាក់ឈ្មោះខេត្តសុខោទ័យ สุโขทัย ដដែល តែគ្រាន់តែប្ដូរចេញពីទីក្រុងបុរាណចំងាយ ១២គីឡូម៉ែត្រ។
បើតាមពង្សាតាវសៀម មានស្ដេច៤សោយរាជ្យនៅអាណចក្រសុខោទ័យគឺ÷
ស្រីឥន្ទ្រាទិត្យ ពីឆ្នាំ១២៣៨ ដល់ ១២៥៧
រាមកំហែង ពីឆ្នាំ១២៧៩ ដល់ ១២៩៩
មហាធម្មារាជាទី១ ពីឆ្នាំ១៣៤៧ ដល់ ១៣៦៨
មហាធម្មារាជាទី៤ ពីឆ្នាំ១៤១៩ ដល់ ១៤៣៨
រដ្ខបាល
ស្រុកសុខោទ័យ
ស្រុកសិរីសំរោង ដែលការពីសៀមគ្រប់គ្រងដំបូងឈ្មោះស្រុកខ្លងតាន តែត្រូវបានប្ដូរឈ្មោះជា ស្រុកស៊ីសំរុង វិញ អោយត្រូវតាមប្រវត្តិសាស្ត្រនឹងសូរស័ព្ទខ្មែរ ដែលក្នុងគោលដៅទេសចរណ៍រាជធានីបុរាណ។
ព្រំប្រទល់ខេត្ត
ខេត្តសុខោទ័យមានព្រំប្រទល់បុរាណនៅជាប់នឹង ហរិបុញ្ជ័យ ជាប់ខេត្ត៖
ប្រាសាទ
មើលផងដែរ
ខេត្តបុរាណ ខ្មែរ ខេត្តនៅដែនសុរិន្ទ
The article is a derivative under the Creative Commons Attribution-ShareAlike License .
A link to the original article can be found here and attribution parties here
By using this site, you agree to the Terms of Use . Gpedia ® is a registered trademark of the Cyberajah Pty Ltd