អំបូរភាសាក្រា-ដៃ
ក្រា-ដៃ | |||
---|---|---|---|
តៃកាដៃ ថៃកៈដៃ | |||
ការចែកចាយភូមិសាស្ត្រ | ប្រទេសចិនខាងត្បូង កោះហៃណាំ អាសុីអាគ្នេយ៍ដីគោក ប្រទេសឥណ្ឌាភាគឦសាន | ||
ចំណាត់ថ្នាក់ភាសាវិទ្យា | អំបូរភាសាចម្បងមួយនៃពិភពលោក | ||
ភាសាដើម | ប្រូតូ-ក្រា-ដៃ | ||
ផ្នែករង |
| ||
![]() ភាសាអំបូរក្រា-ដៃ
|
អំបូរភាសាក្រា-ដៃ ឬ តៃកាដៃ គឺជាអំបូរភាសាមួយដ៏ធំដែលស្ថិតនៅអាស៊ីអាគ្នេយ៍ដីគោក ប្រទេសចិនខាងត្បូង និងប្រទេសឥណ្ឌាភាគឦសាន។ ភាសានៅក្នុងអំបូរនេះសុទ្ធតែជាភាសាដែលប្រើស្នៀងដើម្បីផ្ដូរអត្ថន័យរបស់ពាក្យនីមួយៗ។ នៅក្នុងអំបូរភាសានេះ មានភាសាថៃនិងឡាវដែលត្រូវបានប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ៩៣ លាននាក់ ៦០% ជានាក់និយាយភាសាថៃ។[១] Ethnologue បានកំណត់ថាមាន ៩៥ ភាសានៅក្នុងអំបូរក្រា-ដៃ ដែលក្នុងនោះមាន ៦២ នៅក្នុងអំបូរតៃ។[២]
References
- ↑ "Taikadai". www.languagesgulper.com (in អង់គ្លេស). Retrieved 15 ខែតុលា 2017.
- ↑ "Ethnologue Tai–Kadai family tree".