ខែមករា

ទឺកកកនៅ អឌ្ឍគោលខាងជើង នៅខែមករា។

ខែ​មករា គឺ​ជា ខែទីមួយនៃខែទាំង១២ ហើយ ថ្ងៃទី១ គឺជាថ្ងៃចូល ឆ្នាំសាកល ដែលប្រព្រឹត្តិទៅលើសកលលោកទាំងមូល ដែលខែនេះគឺស្ថិតនៅខាងក្រោយ ខែ​ធ្នូ និង មុន ខែកុម្ភៈ។ ខែនេះមាន៣១ថ្ងៃ និងថ្ងៃទី១ គេហៅថា ថៃ្ង ចូលឆ្នាំសាកល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាក៏មាន ពិធីបុណ្យចូលឆ្នាំខែ្មរមួយផ្សេងទៀតផងដែរ គឺ នៅ ក្នុង ខែមេសា ក៏ព្រោះមកពីប្រជាជន កម្ពុជា ប្រមាណជាង ៨០ភាគរយ គឺជាកសិករ ដែលពឹងផ្អែកលើ វិស័យកសិកម្ម ហើយនៅក្នុង ខែមករា នេះគឺ ខែដែលប្រជាជន មមាញឹកក្នុងការដាំដុះ និងប្រមូលផងនានា ដូចជាស្រូវផ្សេងៗ​ ហេតុនេះហើយទើបប្រជាជនសម្រេច ជ្រើសយកខែមេសា ជាវេលាថ្ងៃបុណ្យចូលឆ្នាំខែ្មរ យើង​ ។ រីឯនៅ អឌ្ឍគោលខាងជើង ជាខែដែលត្រជាក់ជាងគេ ហើយនិង នៅអឌ្ឍគោលខាងត្បូង ក៏ជាខែក្តៅជាងគេដែរ។

នៅចន្ទគតិ ខែនេះធ្លាក់នៅរវាងខែ បុស្ស និងខែ មាយ ។

នៅប្រទេសកម្ពុជា នៅខែនេះគឺរំលឹកដល់ ថ្ងៃជ័យជំនះ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ជាថ្ងៃដែល របបខ្មែរក្រហម បានត្រូវបានវិនាសរលាយសាបសូន្យទៅ និងជា ថ្ងៃប្រវត្តិសាស្រ្តជាតិផងដែរ។

ថ្ងៃបុណ្យ និង ព្រឹត្តិការណ៍

ខែមករា, គូររូបដោយលោក Leandro Bassano
  • ចូលឆ្នាំសកល – មួយ មករា
  • ថ្ងៃឯករាជជាតិនៅប្រទេសហៃទី – មួយ មករា
  • Handsel Monday ក្នុង ប្រទេសស្កុតឡែន និងភាគខាងជើង ប្រទេសអង់គ្លេស – ថ្ងៃច័ន្ទដំបូង
  • ថ្ងៃបុណ្យសិទ្ធបុរស in ប្រទេសអាមេរិក – ប្រាំមួយ មករា
  • ថ្ងៃបុណ្យណូអែលនៅប្រទេសរូស៊ី និងប្រទេសយ៉ូការរានី, also known as Svyat Vechir – ប្រាំមួយ មករា
  • Coptic ថ្ងៃបុណសាសនានៅព្រះវិហារប្រទេសរុស៊ី Christmas – ប្រាំពីរ មករា
  • បុណព្រះនង្គ័លថ្ងៃអាទិត្យ នៅក្នុងប្រទេសស្កុតឡែន និងប្រទេសអង់គ្លេសខាងជើង – ថ្ងៃអាទិត្យបន្ទាប់ពី​ ថ្ងៃទីប្រាំពីរ ខែមករា
  • ថ្ងៃបុណ្យគំរប់អាយុ (成人の日 Seijin no hi?) ក្នុង ប្រទេសជប៉ុន – ថ្ងៃច័ន្ទទីពីរ
  • ថ្ងៃជំនះនៃការជួញដូរមនុស្សជាតិ នៅប្រទេសសហរដ្ឋអាមេរិក – ដប់មួយ មករា
  • ថ្ងៃបុណ្យលោកម៉ាទីនឡូកធឺឃីង នៅប្រទេសសហរដ្ឋអាមេរិក – ថ្ងៃច័ន្ទទីបី
  • ថ្ងៃបុណ្យប្រទេសអូស្រ្តាលី នៅប្រទេសអូស្រ្តាលី – ម្ពៃប្រាំមួយ មករា
  • សាធារណរដ្ឋ នៅប្រទេសឥណ្ឌា – ម្ពៃប្រាំមួយ មករា
  • Makara Sankranthi (Festival of Harvest) in India – January 15
  • Auckland Anniversary in Auckland, New Zealand – Monday closest to January 29
  • Burns night in Scotland – January 25
  • The uniting of Moldavia and Wallachia under the same ruler in 1859, Romania – January 24